(ភ្នំពេញ)៖ រដ្ឋបាលខេត្ដសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចកំណត់ជា «តំបន់លឿងទុំ» នៅក្នុងភូមិសាស្ត្រឃុំពួក ឃុំមុខប៉ែន ឃុំសសរស្តម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា នៃស្រុកពួក រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្ដ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានកំណត់ និងបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១តទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រឃុំពួក ឃុំមុខប៉ែន ឃុំសសរស្ដម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ជា «តំបន់លឿងទុំ»។

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប៖