(ភ្នំពេញ)៖ ក្រសួងបរិស្ថាននឹងរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន លើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨» នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយនេះនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាយ (Zoom Meeting) ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន បានបន្ដថា ពិធីប្រកាសនេះមានគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយអំពីព័ត៌មានសំខាន់ៗ នៃឯកសារទាំងពីរខាងលើ ជូនដល់ ក្រសួង ស្ថាប័ន បណ្តាអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សង្គមស៊ីវិល បណ្តាញសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជនទូទៅ៕