(ភ្នំពេញ)៖ មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន (CEF) ទី១ នៅភ្នំពេញ នឹងផ្សព្វផ្សាយបើក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន (CEF) ជាលទ្ធផលនៃភាពជាដៃគូររវាង AUF និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាមជ្ឈមណ្ឌលមួយក្នុងចំណោម (CEF)ទាំង៨ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានវត្តមាននៅក្នុងប្រទេសចំនួន៧ រួមមាន៖ កម្ពុជា ចិន ម៉ុងហ្គោលី ថៃ វ៉ាណាទូ និងវៀតណាម។

មជ្ឈមណ្ឌលអន្តរទំនាក់ទំនងទាំងនេះ បង្កើតឡើងសំរាប់ការពង្រឹង ដល់ភាពទទួលបានការងារ ការបញ្ជ្រៀបនិសិ្សតក្នុងការងារ និងសហគ្រិនភាព។

ដោយបង្កើតឡើងតាមស្តង់ដាអន្តរជាតិ CEF ភ្នំពេញផ្តល់នូវសេវាជាច្រើនជុំវិញប៉ូលចំនួន៤ ៖ ប្រឹក្សាព័ត៌មាន និងការដឹកនាំឆ្ពោះទៅរកការងារ ការបណ្តុះបណ្តាលបន្ថែមលើជំនាញទន់ ការផ្តល់វិញ្ញាបនប័ត្រជំនាញ ការដឹកនាំដល់ការបង្កើតស្នាដៃពិតផ្តើមចេញពីគំរោងសហគ្រិនភាព។

សេវាទាំងនេះ មិនត្រឹមតែបំរើផ្តល់ ដល់សាកលវិទ្យាល័យហ្វ្រង់កូហ្វូនជាសមាជិកនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែដល់សហគមន៍សាកលវិទ្យាល័យទូទាំងប្រទេស ឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែង ដែលស្នើរឡើងដោយតួអង្គទាំងឡាយ មកពីសាកលវិទ្យាល័យផ្សេងៗ ក៏ដូចជាថ្នាក់ដឹកនាំកំពូលនៃគ្រឹះស្ថានឧត្តមសិក្សា និងនយោបាយ នាឱកាសពិគ្រោះយោបល់ពិភពលោក ដែលបានរៀបចំឡើងដោយ AUF នាខែឧសភាឆ្នាំមុន។

លោក អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងថា «ខ្ញុំយល់ថាមជ្ឈមណ្ឌលការងារនេះ មានសារៈសំខាន់ណាស់មិនត្រឹមតែ សំរាប់និស្សិតប៉ុណ្ណោះទេ ក៏ប៉ុន្តែសំរាប់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ និងក្រុមហ៊ុន។ គឺជាទីកន្លែងជួបគ្នារវាងនិស្សិតនិងគ្រូ និស្សិតនិងនិស្សិត ក្រុមហ៊ុននិងនិស្សិត»

លោកបន្ដថា «មជ្ឈមណ្ឌលនេះ គឺជាទីកន្លែងផ្លាស់ប្តូរសំរាប់ការងារ និងអនាគតរបស់យុវជន។ ក្នុងនាមវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខ្ញុំពិតជារីករាយដែលមជ្ឈមណ្ឌល CEF បង្កើតឡើងនៅទីនេះ ដើម្បីធ្វើការងាររួមគ្នាជាមួយនិស្សិត នៃបណ្តាញសិក្សាជាភាសាបារាំង និងសិស្សានុសិស្សថ្នាក់ពីរភាសា»

CEF មានមហិច្ឆតាក្លាយជាចំណុចមួយ នៃការជួបគ្នារវាងតួអង្គគន្លឺះចំនួន៦ ដែលជាអ្នកទទួលផលនៃសេវាផ្តល់ជូន និងជាអ្នករួមវិភាគទានដ៏មានតម្លៃ៖ រដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និយោជក និស្សិត និងសហគ្រិន។

តួអង្គទាំងនេះ នឹងត្រូវអញ្ជើញឲ្យចូលរួមធ្វើយ៉ាងណា ឲ្យមជ្ឈមណ្ឌលទាំងនេះ មានភាពរស់រវើកដោយសារវត្តមានដ៏សកម្ម ឬ ជំនាញសំរាប់ភាគីម្ខាង និងដោយសារជំនាញបច្ចេកទេស ហិរញ្ញវត្ថុ ឬ ភស្តុភាសំរាប់ភាគីម្ខាងទៀត។

ផ្លាតហ្វ័ម (គេហទំព័រ) ពិភពលោកមួយ សំរាប់ការបញ្ចូលនិងសហការ នឹងភ្ជាប់រួមគ្នារវាង CEF ទាំង៦៩ លើពិភពលោក ដើម្បីធ្វើឲ្យការផ្តល់ជូនការបណ្តុះបណ្តាល ដោយផ្ទាល់កាន់តែសំបូរបែប តាមរយៈព័ត៌មានពីចម្ងាយ និងដើម្បីសម្រួលដល់ការចែករំលែកព្រឹត្តិការណ៍នានា និងការអនុវត្តន៍ដ៏ងាយស្រួលទាំងឡាយ។

ផ្លាតហ្វ័មនេះ ក៏នឹងត្រូវប្រើជាឧបករណ៍ប្រើប្រាស់ ជាធនធានគរុកោសល្យ និងខ្លឹមសារជាគោលសំរាប់អន្តរសកម្មភាព រវាងតួអង្គគន្លឺះរបស់ CEF ក៏ដូចជាសំរាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍នានាផងដែរ៕