(ភ្នំពេញ)៖ ក្មេងស្រីដ៏ឆ្លាត «ណាណា» បានចេញវីដេអូមួយ ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនរូបនាង និងក្មេងៗដទៃទៀត ដោយមិនគិតប្រាក់។

ការប្រកាសថ្លែងអំណរគុណនេះ បានធ្វើឡើងបន្ទាប់ពីក្មេងស្រី «ណាណា» បានចាក់វ៉ាក់សាំងរួចនៅមណ្ឌលសុខភាពទួលគោក រាជធានីភ្នំពេញ។ វីដេអូថ្លែងអំណរគុណនេះ ត្រូវបានបង្ហោះ នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងការទទួលបានវ៉ាក់សាំងនេះ ក្មេងស្រី «ណាណា» បានបួងសួងសូមឱ្យ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ និងអាយុយឺនយូរផងដែរ៕