(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៤ករណី ក្នុងនោះករណីប្រើប្រាស់៥ករណី និងជួញដូរ៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៨នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,៣១៤ករណី ឃាត់មនុស្ស ៩,៥១២នាក់ (ស្រី៥៦៤នាក់)៕