(កណ្ដាល)៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់ បានស្លាប់ និងរបួសធ្ងន់ចំនួន៦នាក់ ក្នុងករណីរថយន្តដឹកដី១គ្រឿង បានបើកចុះស្ពានព្រែកតាមាក់ ក្នុងល្បឿនលឿន ទប់ចង្កូតមិនជាប់ ជ្រុលទៅបុករះម៉ូតូ ឡាន និងតូបលក់ដូរនៅជិតរង្វង់ស្ពាន។ ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិ៨ ចំណុចនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

បើតាមសមត្ថកិច្ចបានរៀបរាប់ដំណើររឿងថា ករណីនេះបង្កឡើងដោយរថយន្តម៉ាក NiSSAN ធន់បែន ពណ៌ស ផ្លាកលេខ PP-0319 បើកបរដោយឈ្មោះ ផន មករា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពងត្មាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បើកបរក្នុងទិសដៅពីលិចទៅកើត ចុះពីលើស្ពានមកដល់ចំណុចរង្វង់មូលស្ពានព្រែកតាមាក់ បានបុកជាមួយម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1D-5675 បើកដោយឈ្មោះ ឃាង ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ នៅភូមិព្រែកពោធិលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់)។

រួមដំណើរ៣នាក់រួមមាន៖

*ទី៖ ឈ្មោះ ផេង វួចលាប ភេទស្រី អាយុ៤៧ឆ្នាំ (ជាប្រពន្ធស្លាប់)
*ទី២៖ ឈ្មោះ ឃាង កៅលី ភេទ ប្រុស អាយុ១២ឆ្នាំ (ជាកូនស្លាប់)
*ទី៣៖ ឈ្មោះ ឃាង ប៉ជូ ភេទ ស្រី អាយុ៧ឆ្នាំ (ជាកូនរងរបួសធ្ងន់) នៅភូមិឃុំជាមួយគ្នា។

ប្រភពបានបន្តថា រថយន្តបង្ករបានបើកបរក្នុងទិសដៅពីពីលិចទៅកើតចុះពីស្ពាន បន្ទាប់មករថយន្តបង្កបានបុកតូបលក់ផ្លែឈើឈ្មោះ ឈាន សុខកូយ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល់ បណ្ដាលឱ្យរងបួសធ្ងន់ និងអ្នកលក់ផ្លែឈើម្នាក់ទៀតឈ្មោះ ថា រឹត ភេទ ស្រី អាយុ២៤ឆ្នាំ រងរបួសធ្ងន់ នៅភូមិឃុំជាមួយគ្នា។

បន្ទាប់មករថយន្តបង្កខាងលើ បានបុរថយន្តឈប់ទិញផ្លែឈើ ម៉ាក Sang yong បើកបរមិនស្គាល់ឈ្មោះ របួសធ្ងន់នៅស្រុក កោះសូទិន ខេត្តកំពង់ចាម។ ក្នុងនោះមានអ្នករួមដំណើរប្រហែល៧នាក់ ក្នុងនោះរងបួសម្នាក់ រងរបួសធ្ងន់ឈប់ក្នុងទិសដៅពីលិចទៅកើត ហើយរថយន្តបង្កខាងលើជ្រុលទៅបុកតូបលក់ដូរចំនួន០២តូបទៀត តែមិនបណ្ដាលឱ្យម្ចាស់តូបរងរបួសឡើយ។

ករណីនេះបណ្ដាលឱ្យនុស្សរងគ្រោះចំនួន៩នាក់ ក្នុងនោះស្លាប់០៣នាក់ រងរបួសធ្ងន់ ០៦នាក់ ខូចខាតរថយន្ត០២គ្រឿងធ្ងន់ និងម៉ូតូ១គ្រឿង ធ្ងន់ព្រមទាំងតូប០៣កន្លែង និងសម្ភារមួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងដោយសារតែអ្នកបើកបរដឹកធ្ងន់ចុះពីលើស្ពានក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុឈ្មោះ ថន មករា អាយុ២៣ឆ្នាំ កសាងសុំនុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕