(កំពង់ចាម)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ ២០២១នេះ បាននាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម ទុកប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តនាពេលនោះ មានដូចជា៖ អាល់កុល ១០០ កាន, ម៉ាស ២៥០.០០០ម៉ាស និងថវិកា ១០០.០០០.០០០រៀល។

ស្ថិតក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លាតាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តនាពេលនេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩៕