(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ ២០២១ថា កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅទូទាំងខេត្តស្វាយរៀង មានចំនួនជាង៦ម៉ឺននាក់ ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

លោកបណ្ឌិតបានបន្តថា រយៈពេលនៃការចាក់វ៉ាក់សាំងការពារជងឺកូវីដ១៩ ដល់កុមារនេះដែរ គឺមានរយៈពេល១៤ថ្ងៃ សម្រាប់ដូសទី១ និងក្រោយ១៤បន្ទាប់ ចាក់ដូសទី២ បន្តទៀតហើយទីតាំងចាក់រដ្ឋបាលខេត្តបានរៀបចំ និងចាប់ផ្តើមចាក់ជូនចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១តទៅ មានតាមពេលវេលា និងទីតាំងដូចខាងក្រោម (ពេលព្រឹកពីម៉ោង ៧៖៣០ដល់ម៉ោង១១៖៣០នាទី ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង៤រសៀល) រៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់ជាស្ថាពររួមមាន៖

*ទី១៖ ក្រុងស្វាយរៀង មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង
*ទី២៖ ក្រុងបាវិត មន្ទីរពេទ្យបង្អែកជីភូ
*ទី៣៖ ស្រុកកំពង់រោទិ៍ មណ្ឌលសុខភាពញរ
*ទី៤៖ ស្រុកស្វាយទាប មន្ទីរពេទ្យបង្អែកស្វាយទាប
*ទី៥៖ ស្រុករំដួល មណ្ឌលសុខភាពថ្នាធ្នង់
*ទី៦៖ ស្រុកចន្ទ្រា មណ្ឌលសុខភាព មេសថ្ងក
*ទី៧៖ ស្រុកស្វាយជ្រំ មណ្ឌលសុខភាពតាសួស, មណ្ឌលសុខភាពអង្គតាសូ, មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល
*ទី៨៖ ស្រុករមាសហែក ទីតាំងអតីតសាលាស្រុករមាសហែក, មណ្ឌលសុខភាពអំពិល និងមណ្ឌលសុខភាពអង្គប្រស្រែ។

សូមបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កុមារ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំស្របពេលដែលរាជរដ្ឋាភិបាលគ្រោងបើកសាលាឲ្យចូលរៀនឡើងវិញ នៅពេលខាងមុខនេះផងដែរ៕