(សៀមរាប)៖ នៅថ្ងៃទី ១៩ខែកញ្ញានេះ រដ្ឋបាលខេត្តសៀមរាប បង្កើតក្រុមការងារ hot Line ចំនួន ៦ដេីម្បីឆ្លេីយតប ទៅនឹងបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរ ក្រុមការងារ hot Line ចំនួន៦នោះមានដូចជា ៖ មន្ទីរសុខាភិបាលខេត្តសៀមរាប , មន្ទីរពេទ្យបង្អែកខេត្តសៀមរាប , ការិយាល័យស្រុកប្រតិបត្តិសូនិគម , ការិយាល័យស្រុកប្រតិបត្តិក្រឡាញ់ , ការិយាល័យស្រុកប្រតិបត្តិអង្គរជុំ និងការិយាល័យស្រុកប្រតិបត្តិសៀមរាប៕