(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចបិទខ្ទប់ និងកំណត់ភូមិប្រើសក្អក ជាតំបន់ក្រហម ស្ថិតក្នុងឃុំម្លូរព្រៃ២ ស្រុកឆែប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី Delta។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ត្រូវបានបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយ:ពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ Delta នៅក្នុងភូមិសាស្ត្រឃុំម្លូរព្រៃ២ ស្រុកឆែប ខេត្តព្រះវិហារ ដោយកំណត់ភូមិប្រើសក្អក ជាតំបន់ក្រហម៕

ខាងក្រោមជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖