(ភ្នំពេញ)៖ លោក ហេង សិទ្ធីវង្ស ប្រធានសមាគមនិសិ្សតខ្មែរប្រចាំទីក្រុងកង់បេរ៉ា (ACT) ប្រទេសអូស្ត្រាលី ដែលកំពុងសិក្សានៅទីក្រុងកង់បេរ៉ា បានចេញវីដេអូ ឆ្លើយតបនឹងការចោទប្រកាន់របស់លោក ឯក សុវត្ថី មកលើនិស្សិតខ្មែរ ដោយបានសរសេរនៅក្នុងសារព័ត៌មាន The Sydney Morning Herald ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២១ ដែលចោទថានិស្សិតខ្មែរដែលសិក្សានៅប្រទេសអូស្ត្រាលី ត្រូវបានទទួលការគំរាមកំហែង និងអូសទាញតាមរយៈការផ្ដល់ថវិកាពី ៣០០ ទៅ៥០០ ដុល្លារអាមេរិក ពីក្រុមការងារយុវជនកម្ពុជា ជាថ្នូរនឹងការចូលរួមពិធីជួបជុំផ្សេងៗ។

សូមជម្រាបថា ការផ្សព្វផ្សាយអត្ថបទមួយតាមសារព័ត៌មានប្រចាំថ្ងៃ The Sydney Morning Herald នៅក្នុងប្រទេសអូស្ត្រាលី ក៏បានធ្វើឲ្យនិស្សិតខ្មែរ នៅប្រទេសអូស្ត្រាលីជាច្រើន មានការខឹងសម្បារ និងប្រតិកម្មយ៉ាងខ្លាំង ដោយសារអត្ថបទនេះ បានបង្កប៉ះពាល់ដល់កិត្តិយសនិស្សិតខ្មែរនៅទីនោះ។ អត្ថបទនោះ គឺជាការសរសេរដោយបុគ្គលម្នាក់ឈ្មោះ ឯក សុវត្ថី ដែលជាបុគ្គលម្នាក់នៃក្រុមធ្វើនយោបាយប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា៕

ខាងក្រោមនេះជាវីដេអូបកស្រាយបំភ្លឺ របស់ប្រធានសមាគមនិសិ្សតខ្មែរប្រចាំទីក្រុងកង់បេរ៉ា ទៅនឹងបុគ្គលម្នាក់នៃក្រុមធ្វើនយោបាយប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា៖