(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៤០៧,៧៩៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥១,២៩០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៨៨,៥២៩នាក់ (ស្លាប់ ១៤០,៣២៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៣៤៧,៥៥០នាក់ (ស្លាប់ ៣៦,៥៨៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០៨២,៨៧៦នាក់ (ស្លាប់ ២៣,០៦៧នាក់)
* ថៃ ឆ្លងចំនួន ១,៤៦២,៩០១នាក់ (ស្លាប់ ១៥,២៤៦នាក់)
* វៀតណាម ឆ្លងចំនួន ៦៧៧,០២៣នាក់ (ស្លាប់ ១៦,៨៥៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤៤,៨៧១នាក់ (ស្លាប់ ១៧,០១៦នាក់)
* កម្ពុជា ឆ្លងចំនួន ១០៣,៤៨២នាក់ (ស្លាប់ ២,០៩៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧៦,៧៩២នាក់ (ស្លាប់ ៦០នាក់)
* ទ្បាវ ឆ្លងចំនួន ១៨,៨១៤នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៤,៩៥៧នាក់ (ស្លាប់ ២៦នាក់)៕