(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៦ករណី បណ្តាលឲ្យមានអ្នកស្លាប់២នាក់ និងអ្នករបួសចំនួន១១នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាទូទៅគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើងដោយមូលហេតុ៖ ល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិនគោរពសិទ្ធិ៕