(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សាររលួស ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកញ្ញានេះ។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ការសម្រេចបិទផ្សាររលួសនេះ គឺដើម្បីធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កុំឆ្លងចេញទៅតំបន់ផ្សេងៗទៀត៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប៖