(ភ្នំពេញ)៖ ការផ្សព្វផ្សាយព័ត៌មានមួយ តាមសារព័ត៌មានប្រចាំថ្ងៃ The Sydney Morning Herald នៅក្នុងប្រទេសអូស្ត្រាលី បានធ្វើឲ្យនិស្សិតខ្មែរ នៅប្រទេសអូស្ត្រាលី មានការខឹងសម្បារ និងប្រតិកម្មយ៉ាងខ្លាំង ដោយសារអត្ថបទនេះ បានបង្កប៉ះពាល់ដល់កិត្តិយសនិស្សិតខ្មែរនៅទីនោះ។

ការប្រតិកម្មរបស់និស្សិតខ្មែរនៅអូស្ត្រាលី កើតឡើងបន្ទាប់ពីមានអត្ថបទសរសេរចោទប្រកាន់តាមសារព័ត៌មានប្រចាំថ្ងៃ The Sydney Morning Herald គឺជាអត្ថបទសរសេរដោយបុគ្គលម្នាក់ឈ្មោះ ឯក សុវត្ថី ដែលជាបុគ្គលម្នាក់នៃក្រុមធ្វើនយោបាយប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានមិនពិត របស់បុគ្គល ឯក សុវត្ថី ដែលបានសរសេរផ្សាយក្នុងសារព័ត៌មានអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ បានចោទប្រកាន់ថា មាននិស្សិតខ្មែរនៅអូស្ត្រាលី ត្រូវបានគេគម្រាមកំហែង និងត្រូវបានគេអូសទាញ តាមរយៈការផ្តល់ថវិកាចំនួន ៣០០ដុល្លារ ទៅចំនួន ៥០០ដុល្លារ ពីក្រុមការងារយុវជនកម្ពុជា ជាថ្នូរនឹងការចូលរួមពិធីប្រជុំផ្សេងៗ៕

ខាងក្រោមនេះ ជាវីដេអូប្រតិកម្មតបរបស់និស្សិតខ្មែរនៅអូស្ត្រាលី ចំពោះព័ត៌មានមិនពិតរបស់ The Sydney Morning Herald៖