(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សិក្សាលទ្ធភាពការចាក់វ៉ាក់សាំងដល់កុមារអាយុ៣ ទៅ៦ឆ្នាំ ដែលមានប្រមាណជាង ៩១ម៉ឺននាក់

២៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កំណត់គោលការណ៍ អ្នកដែលចាក់វ៉ាក់សាំងដូសទី២ ត្រូវមានដូសទី៣

៣៖ សម្តេចតេជោ ហ៊ុន សែន មិនមែនចូលស្តាប់ Zoom ក្រុមប្រឆាំងលើកទី១នោះទេ គឺប្រហែល ២០ដងហើយ ដើម្បីតាមដានក្រុមក្បត់ជាតិ ព្រោះមានផែនការប្រជុំក្បត់ជាតិ

៤៖ សម្តេចតេជោ ហ៊ុន សែន ដាក់ចេញគោលការណ៍ជាក់លាក់នៃការបើកសាលារៀនឡើងវិញ និងបង្ហើបផែនការបើកទទួលភ្ញៀវបរទេស ដែលចាក់វ៉ាក់សាំងរួច

៥៖ សម្តេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ១៩ ជាមរតកដ៏មានតម្លៃរបស់ព្រះមហាក្សត្រ-សម្តេចម៉ែ និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

៦៖ សម្តេចតេជោ ហ៊ុន សែន ណែនាំរដ្ឋមន្ត្រីអប់រំអន្តរាគមន៍ បើកផ្លូវឱ្យនិស្សិតបានទៅសិក្សាផ្ទាល់នៅចិនឡើងវិញ

៧៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអតីតមេបក្សប្រឆាំង «ស្បថឱ្យស្លាប់មួយពូជ» បើថាសម្តេចបបួលធ្វើច្បាប់លើកលែងទោសដល់អតីតប្រធានស្ថាប័នអំណាចទាំង៣

៨៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងមានវ៉ាក់សាំងមកដល់ថ្មី ៩លានដូសថែមទៀត ខណៈវ៉ាក់សាំងជាង៤សែនដូស កំពុងមានក្នុងស្តុកស្រាប់

៩៖ សម្តេចតេជោ ហ៊ុន សែន៖ ពលករខ្មែរ ៥.២ម៉ឺននាក់ បានចាក់វ៉ាក់សាំងរួចនៅក្នុងប្រទេសថៃ ខណៈពលករធ្វើចក្តាឡីស័កនៅតាមព្រំដែនសល់ជាង ៧ពាន់នាក់
១០៖ នាយករដ្ឋមន្ត្រី៖ អ្នកបញ្ជាទិញចាប់ផ្តើមសម្រុកទិញសម្លៀកបំពាក់ពីកម្ពុជា ធ្វើឲ្យរោងចក្រចំនួន៤ធ្លាប់ផលិតម៉ាស ងាកមកផលិតសម្លៀកបំពាក់វិញ

១១៖ សម្តេចតេជោ ហ៊ុន សែន៖ នឹងមានការសិក្សាពីការចាក់ដូសទី៤ ហើយរដ្ឋនៅតែទទួលខុសត្រូវភាគច្រើន

១២៖ មនុស្សជំនិត លោក កឹម សុខា បំភ្លឺថា ការរួបរួមមិនអាចធ្វើជាមួយអ្នកនយោបាយរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់បានទេ ព្រោះអាចពាក់ព័ន្ធនឹងបទល្មើសផ្សំគំនិត ឬរួមគំនិត