(កំពត)៖ រដ្ឋបាលខេត្តកំពត នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៉ីណូវ៉ាក់ ជូនដល់កុមារដែលមានអាយុចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញានេះ។

រដ្ឋបាលខេត្តកំពត ក៏បានអំពាវនាវដល់មាតា បិតា អាណាព្យាបាលទាំងអស់ ដែលកូនគ្រប់អាយុដែលបានកំណត់សូមប្រញាប់រួសរាន់នាំកូនប្រុស ស្រី មកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា នៅតាមពេលវេលា និងទីតាំងដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត៖