(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន២រូប ជាស្នងការរង។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមប្រកាសក្រសួងមហាផ្ទៃលេខ ១៦៩២ ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលខេត្តពោធិ៍សាត់ ចំនួន២រូប រួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ត្រី ខូយ កុសល អត្តលេខ០៨១៧០ ពីស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាស្នងការរង។

*ទី២៖ លោកវរសេនីយ៍ទោ មាស ប៊ុនធឿន អត្តលេខ២១៣៣៧ ជាស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង៖