(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងក្រុមការងារ បានពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតរជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់រដ្ឋបាលខេត្តកំពត ដែលមានលោក ជាវ តាយ ជាអភិបាលខេត្ត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទូទាំងខេត្តកំពតទាំងមូល។

តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក ជាវ តាយ និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយ សប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះលោក ជាវ តាយ ក៏បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបាននាំយកនូវអំណោយ សប្បុរសធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនដល់រដ្ឋបាលខេត្ត ដើម្បីសម្រួលដល់ការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវកូវីដ-១៩ នៅពេលនេះ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្តកំពត និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅទូទាំងខេត្ត ក៏ដូចជានៅទូទាំងប្រទេស បានទាន់ពេលវេលាផងដែរ៕