(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹង ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនដល់កុមារ ដែលមានអាយុ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ ក្នុងក្របខណ្ឌទូទាំងខេត្ត ដើម្បីបង្កើតភាពស៊ាំ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារអាយុចាប់ពី៦ ដល់អាយុ១២ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្តចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១តទៅ ដោយពេលព្រឹកចាប់ពីម៉ោង៨ ដល់ម៉ោង ១១ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង២ ដល់ម៉ោង៥ល្ងាច តាមទីតាំងដែលមាននៅក្នុងសេចក្តីជូនដំណឹង៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដឧត្តរមានជ័យ៖