(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ សេចក្តីជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនដល់កុមារដែលមានអាយុ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីបង្កើតភាពស៊ាំទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលកំពុងរស់នៅ ក្នុងភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១តទៅ។

សម្រាប់ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៣៖៣០នាទី ដល់ម៉ោង១៧៖០០នាទី នៅតាមបណ្តាក្រុង ស្រុកទាំងប្រាំបួន ដូចខាងក្រោម៖

ទី១៖ ក្រុងបានលុង មានទីតាំងចាក់វ៉ាក់សាំង ចំនួន៣កន្លែង ដូចជា នៅសាលមហាស្រពសម្តេចតេជោ ក្នុងបរិវេណមន្ទីរវប្បធម៌ និង ស្ថិតក្នុងសង្កាត់ឡាបានសៀកវិចិត្រសិល្បៈខេត្ត, នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ, នៅសាលាបឋមសិក្សាឡាបានសៀក ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង។
ទី២៖ ស្រុកបរកែវ មានទីតាំងចាក់វ៉ាក់សាំង ចំនួន៦កន្លែង ដូចជា៖ នៅសាលាបឋមសិក្សាស៊ើង, នៅសាលាបឋមសិក្សាលើយួន, នៅមន្ទីរពេទ្យបង្អែកបរកែវ, នៅសាលាបឋមសិក្សាទីងចាក់, នៅសាលាបឋមសិក្សាលុងឃុង និងនៅសាលាបឋមសិក្សាកក់។
ទី៣៖ ស្រុកអណ្តូងមាស មានទីតាំងចាក់វ៉ាក់សាំង ចំនួន២កន្លែង នៅសាលាបឋមសិក្សាអណ្តូងមាស និងនៅសាលាបឋមសិក្សាញ៉ាំង។
ទី៤៖ ស្រុកកូនមុំ មានទីតាំងចាក់វ៉ាក់សាំង ចំនួន ១កន្លែង៖ នៅអនុវិទ្យាល័យត្រពាំងច្រេស។
ទី៥៖ ស្រុកលំផាត់ មានទីតាំងចាក់វ៉ាក់សាំង ចំនួន ១កន្លែង គឺនៅវិទ្យាល័យលំផាត់។
ទី៦៖ ស្រុកអូរជុំ មានទីតាំងចាក់វ៉ាក់សាំង ចំនួន ១កន្លែង គឺនៅសាលាបឋមសិក្សាអូរជុំ។
ទី៧៖ ស្រុកអូរយ៉ាដាវ មានទីតាំងចាក់វ៉ាក់សាំង ចំនួន២កន្លែង ដូចជា៖នៅសាលាបឋមសិក្សាអូរយ៉ាដាវ និងនៅវិទ្យាល័យសោមធំ។
ទី៨៖ ស្រុកតាទែង មានទីតាំងចាក់វ៉ាក់សាំង ចំនួន១កន្លែង៖
នៅអនុវិទ្យាល័យតាវែង។
និងទី៩៖ ស្រុកវើនសៃ មានទីតាំងចាក់វ៉ាក់សាំង ១កន្លែង នៅសាលាបឋមសិក្សាវើនសៃ ស្ថិតក្នុងឃុំវើនសៃ។

រដ្ឋបាលខេត្ដ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នាំកូនៗ មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច៕