(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានបន្តអន្តរាគមន៍សម្របសម្រួលបញ្ជូនពលករខ្មែរចំនួន ៥នាក់ ដែលមកពីតំបន់នានាក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។

បើតាមលោក កុង គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ទៀតថា មនុស្សទាំងអស់ត្រូវបានប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការតាមនីតិវិធីសុខាភិបាល៕