(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចកំណត់មួយផ្នែកនៃភូមិអូរស្មាច់ សង្កាត់អូរស្មាច់ និងភូមិគីវ័ន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ជា «តំបន់ក្រហម» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «ត្រូវបានកំណត់មួយផ្នែកនៃភូមិអូរស្មាច់ សង្កាត់អូរស្មាច់ និងភូមិគីរីវ័ន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ជា «តំបន់ក្រហម» និងធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩»

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖