(កំពង់ឆ្នាំង)៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានសហការចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង និងស្រុកជលគិរី ក្នុងរដូវបិទនេសាទ ដោយរឹបអូសបាន ឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនធំ និងលែងត្រីចម្រុះចំនួន៥០គីឡូក្រាម ចូលក្នុងទន្លេវិញ។

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សមត្ថកិច្ចជលផលសរុបចំនួន២៤នាក់ ក្នុងនោះមានកម្លាំងសង្កាត់នេសាទ ផ្នែកនេសាទ មន្ត្រីខណ្ឌរដ្ឋបាលជលផល និងសហគមន៍នេសាទ បានប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន៥គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ នៅចំណុចភ្នំទេពី ចំណុចអង្គរទ្វីប និងតំបន់អភិរក្សស្ដីដកគង ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់លែង និងស្រុកជលគិរី។

លោកបានបន្តថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទថ្ងៃនេះ គឺស្ថិតនៅក្នុងអំឡុងពេលបិទនេសាទនៅឡើយរដូវបិទនេសាទកំណត់យកចាប់ពីថ្ងៃទី១ ខែឧសភារហូត ដល់ថ្ងៃទី១ ខែតុលា។ រីឯការបង្ក្រាបបទល្មើសនេសាទផងដែរ ដរាបណាប្រជាពលរដ្ឋនៅតែបន្តការប្រើប្រាស់នូវឧបករណ៍នេសាទលខុសច្បាប់ លោកក៏នៅតែបន្តធ្វើការបង្ក្រាបដោយពុំមានការយោគយល់នោះឡើយ។ ព្រោះកន្លងមក មន្ត្រីជំនាញរដ្ឋបាលជលផល ធ្លាប់បានធ្វើការអប់រំណែនាំដល់ប្រជានេសាទ នៅតាមបណ្តាសហគមន៍ ស្តីពីការប្រើប្រាស់ឧបករណ៍នេសាទឱ្យត្រូវទៅតាមច្បាប់ ស្តីពីជលផលជាច្រើនលើកច្រើនសារមកហើយ ពិសេសក្នុងរដូវបិទនេសាទ គឺហាមដាច់ខាត មិនអនុញាតឱ្យពួកគាត់ធ្វើការនេសាទ ដោយឧបករណ៍នេសាទខុសពីច្បាប់កំណត់នោះឡើយ។

បើតាមលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា លទ្ធផលនៃការបង្ក្រាបគឺទី១៖ បានរើរុះ និងបំផ្លា ញរបាំងស្បៃមុងចំនួន៣៥កន្លែង មានប្រវែង២ពាន់ម៉ែត្រ, លបលូស្បៃមុងចំនួន៣៥គ្រឿង, ចាក់លែងកូនត្រីចម្រុះប្រមាណ៣០០គីឡូក្រាម, ទី២៖ បំផ្លាញរបាំងសាច់អួនចំនួ ន៤កន្លែង មានប្រវែង៦០០ម៉ែត្រ, លបលូសាច់អួនចំនួន ៦គ្រឿង និងចាក់លែងត្រីចម្រុះចំនួន៥០គីឡូក្រាម ចូលក្នុងទន្លេវិញ។

ជាតិក្នុងឱកាសនេះលោកក៏សូមអំពាវនាវដល់ប្រជានេសាទ សូមកុំប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់នៅក្នុ ងរដូវបិទនេសាទ និងរដូវបើក ដែលនាំឱ្យបាត់បង់ពូជត្រីគ្រប់ប្រភេទនៅក្នុងរដូវត្រីពងកូននេះ។ ជាមួយគ្នានេះដែរសូមប្រជានេសាទទាំងអស់ សហការចង្អុលបង្ហាញទីតាំងបទល្មើសនេសាទ នៅគ្រប់ទីកន្លែង ដើម្បីឱ្យសមត្ថកិច្ចជលផល ចុះទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាការពារមច្ឆាជាតិឱ្យបានគង់វង្ស ទុកឱ្យកូនចៅជំនាន់ក្រោយ៕