(បាត់ដំបង)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំវគ្គតម្រង់ទិស ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការ ត្រៀមរៀប ចំឆ្លើយតបគ្រោះមហន្តរាយ និងពិធីប្រគល់ទទួលម៉ាស់ សម្ភារៈអប់រំផ្សព្វផ្សាយស្តីពីកូវីដ-១៩ អំពីការងារ គ្រប់គ្រង់គ្រោះមហន្តរាយ ជូនអនុសាខាកាកបាទក្រហកម្ពុជា ក្រុងស្រុកទាំង១៤ នៃសាខាខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខាខេត្ត ដោយមានការអញ្ចើញចូករួមពី គណៈកម្មាធិការសាខា អនុសាខា មន្រ្តីប្រចាំការអនុសាខា លោកនាយកសាលា គ្រូទីប្រឹក្សាយុវជនសរុប ៤៥នាក់ស្រី១២នាក់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះក្នុងគោលបំណង ពង្រឹងចំណេះដឹង និងសមត្ថភាពរបស់ មន្រ្តីអនុសាខា កាកបាទក្រហមកម្ពុជា អំពីគោលគំនិតជាមូលដ្ឋានលើការងារគ្រប់គ្រងគ្រោះមហន្តរាយ។ មន្រ្តីអនុសាខាសាខាអាចយកចំណេះដឹងទាំងនេះ ទៅផ្សព្វផ្សាយបន្តដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍យល់ដឹង ពីមុខសញ្ញាគ្រោះថ្នាក់ភាពងាយរងគ្រោះ និងសមត្ថភាព, យល់ដឹងអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយ យន្តការឆ្លើយតបគ្រោះមហន្តរាយរបស់កាកបាទក្រហមកម្ពុជា, ផ្សព្វផ្សាយចំណេះដឹងបន្តទៅដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍ងាយរងគ្រោះ។

ក្នុងឱកាសនោះលោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរចំពោះអនុសាខាកាកបាទក្រហមកម្ពុជា ទាំង ១៤ក្រុងស្រុក ក្លឹបយុវជនកាកបាទក្រហមកម្ពុជាតាមគ្រឹះស្ថានសិក្សា ដែលបាននិងកំពុង ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ដូចភ្លៀងរលឹម ជួយសម្រាលការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់។ល។

ជាមួយគ្នានេះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានប្រគល់ ម៉ាស់ រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ និងពីការត្រៀមបង្ការគ្រោះមហន្តរាយ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអនុសាខាកាកបាទក្រហមកម្ពុជាទាំង១៤ក្រុងស្រុក និងក្លឹប យុវជនកាកបាទក្រហមកម្ពុជាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។

ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខា បានធ្វើបទបង្ហាញស្តីពី ប្រវត្តិគំនិត១របស់ ចលនាកាក បាទក្រហម អឌ្ឍចន្ទក្រហម ការងារត្រៀមបង្កាគ្រោះមហន្តរាយ និង បានបង្ហាញ ជូនអនុសាខា ទាំងអស់ ពីអត្ថន័យខ្លឹមសារ នៃសម្ភារអប់រំផ្សព្វផ្សាយទាំងអស់ ដែល សាខានីមួយៗ ត្រូវយក ទៅប្រើប្រាស់សំដៅឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដោយប្រកាន់ ខ្ជាប់នូវវិធាន ការនានារបស់ក្រសួងសុខាភិបាល ជាពិសេសចូលរួមក្នុង យុទ្ធនាការ ជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួម ចំណែក កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta)។

សម្ភារៈដែលប្រគល់ក្នុងមួយជូនអនុសាខាក្រុងស្រុកទទួលបានរួមមាន៖ ម៉ាស់ក្រណាត់ ចំនួន ២កេស (១,២០០ម៉ាស់) ទឹកបរិសុទ្ធវីឃែរ ចំនួន១០កេស, អាវពោង ១កេស សម្ភារអប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ ពី និងពីការត្រៀមបង្ការ គ្រោះមហន្តរាយ ជាច្រើនមុខផងដែរ៕