(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាល បានរៀបចំនូវអត្ថបទមួយពន្យល់ ពីសិទ្ធិជាសាវន្ដរបស់បរធនបាល។

ខាងក្រោមនេះ ជាការពន្យល់ទាំងស្រុង របស់និយ័តករបរធនបាលកិច្ច៖

តាមរយៈការទទួលបានអាជ្ញាបណ្ណ ការអនុញ្ញាតធ្វើជាបរធនបាល ពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បរធនបាល នឹងទទួលបាននូវអត្ថប្រយោជន៍ ជាសិទ្ធិជាសាវន្ត ដែលត្រូវបានអនុញ្ញាត និងការពារដោយច្បាប់ មានសិទ្ធិជាអាទិ៍ដូចជា៖

(១)៖ សិទ្ធិទទួលលាភការ ឬកម្រៃនានាក្នុងការគ្រប់គ្រងនិងចាត់ចែងបរធនបាលកិច្ច ដែលអាចប្រែប្រួលទៅតាមបទពិសោធការងារនិង ឬគុណវល្លិ៍វិជ្ជាជីវៈរបស់ខ្លួន
(២)៖ សិទ្ធិគ្រប់គ្រងនិងចាត់ចែងបរធនតាមគោលបំណង និងលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច,
(៣)៖ សិទ្ធិក្នុងការចំណាយក្នុងសកម្មភាពសង្គម ស្របតាមគោលបំណង និងលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច,
(៤)៖ សិទ្ធិស្វែងរកជំនួយ ឬមូលនិធិផ្សេងៗដើម្បីជាប្រយោជន៍របស់បរធនបាលកិច្ច,
(៥)៖ សិទ្ធិជាតំណាងឲ្យបរធនបាលទាយក ឬអត្ថគាហកៈនៅចំពោះមុខច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ច
និង(៦)៖ សិទ្ធិផ្សេងទៀត ដូចមានកំណត់ក្នុងលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន (ច្បាប់ស្តីពីបរធនបាលកិច្ច, ២០១៩)៕