(ភ្នំពេញ)៖ មន្ត្រីរាជរដ្ឋាភិបាលសុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងនៅមុននេះបន្តិចនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាគោលការណ៍ក្នុងការដាក់តំបន់ព្រៃផ្តល់ផលចំនួន៥កន្លែងដែលរួមមានព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច និងព្រៃវ៉ឺនសៃ ដែលមានផ្ទៃដីសរុប ជិតមួយលានហិកតា ជាតំបន់ការពារ និងអភិរក្សព្រៃឈើ។

តំបន់ទាំងនេះរួមនឹងឯកសារពាក់ព័ន្ធទាំងអស់ នឹងត្រូវផ្ទេរទៅឱ្យក្រសួងបរិស្ថានជាអ្នកគ្រប់គ្រង៕