(ភ្នំពេញ)៖​ នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦ម្សិលមិញនេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៤​លើក​ ក្នុង​នោះ​យប់​៧​លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៨​នាក់​ រង​របួសធ្ងន់​ ១២​នាក់​ និង​របួសស្រាល​៨​នាក់ ​នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុបចំនួន​២៤​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១២​គ្រឿង​,​ រថយន្ត​ធុន​តូច​៤​គ្រឿង​, ​រថយន្ត​ធុន​ធំ​៧​គ្រឿង​,​ យាន​ផ្សេងៗ​១​គ្រឿង​,​ ថ្មើរជើង​៣​នាក់​ ហើយមូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​៥​លើក ​(​ស្លាប់​២​នាក់​)​,​ ស្រវឹង​៣​លើក​ (ស្លាប់២​នាក់​)​,​ មិន​ប្រកាន់​ស្តាំ​២​លើក ​(​ស្លាប់ម្នាក់​),​ មិន​គោរព​សិទ្ធិ​២​លើក​ (​ស្លាប់​២​នាក់​)​,​ បើកបរ​ងងុយដេក​១​លើក​,​ កត្តា​យានយន្ត​១​លើក​ (​ស្លាប់​ម្នាក់​)​។

នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦ម្សិលមិញនេះ​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៣,៨១៥​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៥២០​គ្រឿង​ ពិន័យ​សរុប​ ២,២៩៥​គ្រឿង​ និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​០​នាក់​៕ ​