(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់ក្រសួងការពារជាតិ ដល់យោធិនពិការ និងនាយពលទាហាន នៅកងពលតូចលេខ៥១ ខេត្តបន្ទាយមានជ័យ នៅថ្ងៃម្សិលមិញក្នុងមជ្ឈមណ្ឌលយោធិនពិការ ៣១៧តេជោ ភ្នំឆ័ត្រ ក្នុងឱកាសចូលរួមអបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំវក អត្តស័ក ពស២៥៥៩ ឈានចូលព.ស២៥៦០ ដែលនិង ឈានចូលមកដល់នាពេលខាងមុខនេះ។

យោធិនពិការចូលរួមប្រមាណ៤៤៥នាក់ និងនាយពលទាហានមកពីកងពលតូចលេខ៥១ បន្ទាយមានជ័យ និងមន្ត្រីប៉ូលីស ការពារព្រំដែនគោគយ៉ាងច្រើនកុះករ។

អំណោយរបស់ក្រសួងការពារជាតិ ទៅចែកជូននៅទីនោះមាន មី ស្រាបៀ ២១២កេះ ទឹកក្រូច១៣៣កេះ អង្ករ៨តោន ៥០០គីឡូ, ឃីត៤៤៩កញ្ចប់ និងថវិការមួយចំនួនផងដែរ៕