(ភ្នំពេញ)៖ នៅម៉ោង៩៖០០ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ រដ្ឋសភា នឹងរៀបចំពិធីប្រគល់ពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា។ ពានរង្វាន់នេះនឹងត្រូវបានផ្តល់ដោយ សហព័ន្ធអ្នកសារព័ត៌មាន អាស៊ាន (UMA) ។

សូមជំរាបថា ក្រៅពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) ក៏នឹងមកប្រគល់ពានរង្វាន់ ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតដូចជា លោក ខៀវ កាញារីទ្ធ លោក ញឹក ប៊ុនឆៃ និងលោកឧកញ៉ា សៀង ណាំ ផងដែរ៕