(ភ្នំពេញ)៖ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះមហាវ៉ាត វិបុល ព្រះប្រធានសមាគមនធម្មចារឹក រួមទាំងសហការី នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំអប់រំសីលធម៌ព្រះពុទ្ធសាសនា ដោយសហការរៀបចំដោយសមាគមធម្មចរឹក និងក្រសួងធម្មការ និងសាសនា នៅវត្តបុទុមវតី រាជធានីភ្នំពេញ។ ក្នុងកម្មវិធីនេះក៏មានការចូលរួមពីសិស្សានុសិស្សចំនួន៨ វិទ្យាលយ័ សរុបប្រមាណ៩០០នាក់។

ក្នុងឱកាសនោះលោករដ្ឋមន្ដ្រី មិន ឃិន បានកោតសរសើរចំពោះសមាគម ដែលបានរៀបចំកម្មវិធីនេះឡើង ដែលធ្វើឲ្យយុវសិស្ស បានយល់ដឹងអំពីគុណធម៌ សីលធម៌ ព្រះពុទ្ធសាសនា ដើម្បីលះបង់មិនសេពគប់អំពើ ខុសឆ្គងចំពោះច្បាប់រដ្ឋ និងច្បាប់សាសនា បណ្តុះបណ្តាល ចំណេះដឹង ជំនាញ និងគុណធម៌សមដូចសុភាសិតថា «ទំពាំងស្នងឬស្សី យុវជន ប្រុសស្រីស្នងជាតិ» ។

លោកបានបន្ដទៀថា សកម្មភាពនេះបានរួមចំណែក ដល់ការអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា៕