(កំពត)៖ មន្រ្តីនគរបាលស្រុកទឹកឈូ បាននិយាយថា ស្រ្តី២នាក់បានផឹកថ្នាំពុល បញ្ចប់ជីវិតស្ថិតនៅ​ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នៅរសៀលថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០១៦ ដែលស្ត្រីរង​គ្រោះម្នាក់ ខឹងកូនរបស់ខ្លួនគេចសាលា និងម្នាក់ទៀតមិនទាន់ដឹងមូលហេតុ។

ករណីទី១: បានកើតឡើងនៅម៉ោង១រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិបុះ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ស្ត្រីរងគ្រោះឈ្មោះ សាន់ តា អាយុ៣៨ឆ្នាំ។ ករណីទី២: ស្រ្តីរងគ្រោះ បានផឹកថ្នាំបាញ់ស្ពៃ ដោយមិនដឹងមូលនៅវេលាម៉ោង១២កណ្តាល អាធ្រាត្រថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែមី0នា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។ ស្ត្រីរងគ្រោះឈ្មោះ សន គយ អាយុ៤៩ឆ្នាំ។

សពស្ត្រីរងគ្រោះទាំង២នាក់ខាងលើ ក្រោយកម្លាំងសមត្ថកិច្ចនគរបាល ធ្វើកោសល្យវិច្ច័យរួចហើយ ក៏ប្រគល់ឲ្យខាងក្រុមគ្រួសារនីមួយៗ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕