(ភ្នំពេញ)៖ អភិបាលរងខណ្ឌពោធិ៍​សែនជ័យ លោឃឹម ស៊ុនដា បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ សង្កាត់ និងសមត្ថកិច្ច ជាច្រើននាក់ ចុះទៅទប់ស្កាត់និងសម្របសម្រួល​ការដង្ហែ​ក្បួនរបស់ក្រុម​កម្មករ-កម្មការិនី រោងចក្រ វីន សីុនតិច នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ខណៈ​ដែលពួកគេចង់ទៅតវ៉ា នៅមុខក្រសួងការងារ ដោយទាមទារឲ្យថៅកែរោងចក្រ បើកប្រាក់​ខែជូន ក្រោយពីថៅកែ​បាន​បិទរោងចក្រ ហើយលួច​​ទៅបើករោងចក្រថ្មី នៅបុរីសែនមនោរម្យ។

ការចុះទប់ស្កាត់ក្រុមកម្មករទាំងនេះ បានធ្វើឡើង​នៅមុខព្រលាន​យន្តហោះ អន្តរជាតិភ្នំពេញ ហើយក្រោយ​ការពន្យល់ និងណែនាំរួចមក​ក្រុមកម្មករបានយល់​ព្រមត្រឡប់​ទៅវិញផងដែរ៕

Posted by Fresh News Photo on Sunday, March 27, 2016