(ភ្នំពេញ)៖ ដោយសារស្ថានភាពកំហឹង និងទស្សនៈផ្ទុយគ្នាលើផ្នែកនយោបាយចំពោះបងប្អូនខ្មែរនៅក្រៅប្រទេស នៅតែបន្តមិនថមថយ និងបន្ធូរកំហឹងដាក់គ្នានោះ, នៅថ្ងៃនេះសៅរ៍នេះ បងប្អូនប្រជាពលរដ្ឋរស់នៅប្រទេសមួយចំនួនដូចជា៖ ប្រទេសអូស្ត្រាលី​ នូវែលសេឡង់ អាមេរិក​ បារាំង​ កាណាដា​ កូរ៉េ​ បានបន្តចេញបង្ហាញវិដេអូប្រកាសគាំទ្រវត្តមានលោក ហ៊ុន ម៉ាណែត ក្នុងកម្មវិធីក្បួនព្យុះហយាត្រា នៅលើទឹកដីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ។ (សូមស្តាប់ការលើកឡើងក្នុងវិដេអូខាងក្រោម)

ប៉ុន្មានថ្ងៃនេះកំដៅនៅទីក្រុងឡុងប៊ិច រវាងអ្នកគាំទ្រ និងអ្នកប្រឆាំងផ្កាប់មុខ​ដែលជាសកម្មជនបក្សប្រឆាំង ហាក់ដូចជាកញ្ច្រោលខ្លាំងឡើងៗ ចង់ក្ដៅខ្លាំងជាងកំដៅអាកាសធាតុ ខែចែត្រទៀតនោះ ដូច្នេះប្រជាពលរដ្ឋខ្មែរដែលកំពុង រស់នៅលើទឹកដីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនានាជាច្រើននាក់ បានចេញមកស្រែកគាំទ្រ យ៉ាងពេញទំហឹង ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត មកកាន់ទឹកដីសហរដ្ឋអាមេរិក និងបានប្រកាសប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម មួយចំនួនជាសកម្មជនគណបក្សប្រឆាំង ដែលមានបំណងចង់រារាំង និងបង្កបញ្ហានានាដល់វត្តមានកូនប្រុសច្បង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅកម្មវិធីក្បួនព្យុះហយាត្រា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ខាងមុនេះ នៅលើទឹកដីនៃទីក្រុងឡុងប៊ិច។

តាមការវិភាគ តើនឹងមានរឿងអ្វីកើតឡើងនៅពេលលោក ហ៊ុន ម៉ាណែត ទៅចូលរួម ? ព្រោះស្ថានភាពកំដៅនេះអាចកើតហេតុណាមួយ រវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ប្រសិនបើនៅបន្តមានដូចនៅពេលនេះរហូតដល់ថ្ងៃប្រារព្ធ៕

បងប្អូនខ្មែរច្រើនប្រទេសទៀត បន្តប្រកាសគាំទ្រដំណើរទស្សនកិច្ចរបស់...

បងប្អូនខ្មែរច្រើនប្រទេសទៀត បន្តប្រកាសគាំទ្រដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ខណៈស្ថានភាពកំដៅនៅឡុងប៊ិច កំពុងបន្តកើនឡើង(ភ្នំពេញ)៖ ដោយសារស្ថានភាពកំហឹង និងទស្សនៈផ្ទុយគ្នាលើផ្នែកនយោបាយចំពោះបងប្អូនខ្មែរនៅក្រៅប្រទេស នៅតែបន្តមិនថមថយ និងបន្ធូរកំហឹងដាក់គ្នានោះ, នៅថ្ងៃនេះសៅរ៍នេះ បងប្អូនប្រជាពលរដ្ឋរស់នៅប្រទេសមួយចំនួនដូចជា៖ ប្រទេសអូស្ត្រាលី នូវែលសេឡង់ អាមេរិក បារាំង កាណាដា កូរ៉េ បានបន្តចេញបង្ហាញវិដេអូប្រកាសគាំទ្រវត្តមានលោក ហ៊ុន ម៉ាណែត ក្នុងកម្មវិធីក្បួនព្យុះហយាត្រា នៅលើទឹកដីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ។ (សូមស្តាប់ការលើកឡើងក្នុងវិដេអូខាងក្រោម)http://www.freshnewsasia.com/index.php/en/20856-2016-03-26-09-21-55.html

Posted by Fresh News on Saturday, March 26, 2016