(កំពង់ចាម)៖ ព្រឹត្ដិការណ៍នៃការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្តកំពង់ចាម កាន់តែជិតដល់ថ្ងៃផ្ដាច់ព្រ័ត្រហើយ ជាមួយនឹងថ្វីដៃ របស់កីឡាករកាន់តែពិសេស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ កាន់តែជក់ភ្នែក។

លទ្ធផលថ្ងៃទីនៃថ្ងៃទី៤នេះ ដែលមានចំនួនបីគូ គឺគូទី១-ស្នងការនគរបាលខេត្ត ជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ជាលទ្ធផល ៣-០ (២៥-១០)(២៥-១៧)(២៥-១១), គូទី២-ក្រុងសួង ជាមួយនឹងខ្មែរសាមគ្គីខេត្តកំពង់ចាម ជាលទ្ធផល ២-៣ (២៥-២២) (២៣-២៥) (៩-១៥) និងគូទី៣- សាកលវិទ្យាល័យវេស្ទើន ជាមួយនឹងវិទ្យាល័យព្រះសីហនុ ជាលទ្ធផល ៣-០ (២៥-២១) (២៥-២២) (២៥-១៨)។

សម្រាប់ការប្រកួតនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ គឺគូទី១-រវាងក្រុមឈ្នះលេខ១ពូល A ជាមួយនឹងក្រុមឈ្នះលេខ២ពូល B និងគូទី២-ក្រុមឈ្នះលេខ១ពូល B ជាមួយនឹងក្រុមឈ្នះលេខ២ពូល A។
គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្ដកំពង់ចាមនេះ គឺប្រារព្ធធ្វើឡើងចំនួនថ្ងៃ ដែល ចាប់ពីថ្ងៃទី២២-២៧ ខែមីនា ឆ្នាំ២០១៦នេះ។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖ http://www.leocupvolleyball.com/