(កំពង់ចាម)៖ លទ្ធផលថ្ងៃទី៣ នៃការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្តកំពង់ចាម  កាន់តែអស្ចារ្យ ដោយសារតែថ្វីដៃ របស់កីឡាករកាន់តែពិសេស នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ កាន់តែជក់ភ្នែក។  

ការប្រកួតបាល់ទះថ្ងៃទី៣នេះ មានចំនួនបីគូ គឺគូទី១-ក្រុមក្រុងសួង ជាមួយនឹងសកលវិទ្យល័យវេស្ទើន ជាលទ្ធផល (2-3 ), គូទី២-ក្រុម វិទ្យាល័យព្រះសីហនុ ជាមួយនឹង ខ្មែរសាមគ្គីខេត្តកំពង់ចាម ជាលទ្ធផល (-0-3) និងគូទី៣ រវាងក្រុមសីហាសាមគ្គីកីឡា ជាមួយនឹង វីទ្យាល័យហ៊ុនសែនសង្កើប ជាលទ្ធផល (3-0) ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្ដកំពង់ចាមនេះ គឺប្រារព្ធធ្វើឡើងចំនួនថ្ងៃដែល ចាប់ពីថ្ងៃទី២២-២៧ ខែមីនា ឆ្នាំ២០១៦នេះ។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់​៖ http://www.leocupvolleyball.com/