(ភ្នំពេញ)៖ នៅទីបំផុតពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីសេរីភាព នៃលទ្ធិប្រជាធិបេតយ្យរបស់សហរដ្ឋអាមេរិក ជាច្រើននាក់បានចេញមកស្រែកគាំទ្រយ៉ាងពេញទំហឹង ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត មកកាន់ទឹកដីសហរដ្ឋអាមេរិក និងបានប្រកាសប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយមមួយចំនួន ដែលមានបំណងចង់រារាំង និងបង្កបញ្ហានានាដល់វត្តមានកូនប្រុសច្បង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅកម្មវិធីក្បួនព្យុះហយាត្រា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ខាងមុនេះ នៅលើទឹកដីនៃទីក្រុង ឡុងប៊ិច សហរដ្ឋអាមេរិក។

ក្រុមប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សេរីភាព និងសន្តិភាព បានប្រកាសយ៉ាងដាច់ណាត់ថា ពួកយើងទាំងអស់គ្នានឹងនាំគ្នា, ប្រមូលផ្តុំគ្នាជាច្រើនរយពាន់នាក់ ធ្វើការតវ៉ា ឈានដល់ការឆ្លើយតបតគ្រប់រូបភាពទៅវិញ ប្រសិនក្រុមប្រឆាំងនិយមដែលមានគណបក្ស ប្រឆាំងនៅពីខាងក្រោយ ហ៊ានចេញមុខមកបង្កបញ្ហានានានៅក្នុងកម្មវិធីក្បួនព្យុះហយាត្រា នៅថ្ងៃ១០ ខែមេសាខាងមុខនេះ។

ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកបាននាំគ្នាលើកឡើងថា៖ «ពួកយើងខ្ញុំមានការរីករាយយ៉ាងខ្លាំង ដែលបានក្មួយម៉ាណែត និងក្មួយៗទាំងអស់ មកចូលរួមចូលឆ្នាំខ្មែរជាមួយពួកយើង ព្រោះអីមិនដែលមានអ្នកណាមកចូលរួមចូលឆ្នាំជាមួយពួកយើងផង, ពួកយើងទាំងអស់គាំទ្រយ៉ាងពេញទំហឹង។ ដំណើរទស្សនកិច្ចដ៏មានប្រសិទ្ធភាព សូមឲ្យខ្មែរយើងទាំងអស់គ្នា ទទួលយកយ៉ាងពេញទំហឹងនូវភាពសាមគ្គីភាពរវាងខ្មែរ និងខ្មែរយ៉ាងទូលំទូលាយ ដំណើរទស្សនកិច្ចនេះសម្តែងនូវវប្បធម៌ជាតិរបស់យើង»

បងប្អូនខ្មែរដែលកំពុងរស់នៅទីក្រុងឡុងប៊ិច បានបញ្ជាក់ថា មិនមែនជាលើកទី១ទេ ដែលគណបក្សសង្គ្រោះជាតិ ធ្វើយុទ្ធនាការប្រឆាំង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស គឺជារឿយៗសកម្មជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តែងតែធ្វើសកម្មភាពប្រឆាំងជាប់ជាប្រចាំ សូម្បីរាល់ពេលវត្តមានសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រជុំនៅអង្គការសហប្រជាជាតិ ក្នុងនាមតំណាងឲ្យជាតិខ្មែរ ក៏ក្រុមនេះប្រឆាំងដែរ។

សូមជំរាបថា នាពេលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឲ្យគណៈកម្មាធិការ បុរីកម្ពុជា ពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំរបស់ គណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី នៅសហរដ្ឋអាមេរិក នាពេលខាងមុខ។

ការអំពាវនាវស្នើឲ្យមានការអញ្ជើញថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរ នៅសហរដ្ឋអាមេរិក ពីសំណាក់លោក ហ៊ុន ម៉ាណែត នៅពេលនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះមានការជជែក តស៊ូមតិគ្នារវាងបងប្អូនអ្នកគាំទ្រ និងបងប្អូនអ្នកមិនគាំទ្រ ចំពោះការចូលរួមរបស់ លោក ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធីព្យុះហយាត្រាអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក តបទៅនឹងការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងតាមរយៈ Facebook យ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា ការខ្វែងគំនិតរវាងបងប្អូនជនរួមជាតិទាំងអស់ទាក់ទង ប្រធានបទនេះនឹងអាចត្រូវបញ្ចប់។ ខ្ញុំសូមឲ្យគណៈកម្មាធិការបុរីកម្ពុជា មេត្តាពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំ របស់គណបក្សសង្គ្រោះជាតិចូលរួម ជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិដ៏ថ្លៃថ្លារបស់យើងនេះ ដើម្បីបង្ហាញពីសាមគ្គីភាពរវាងគ្នា និងគ្នាក្នុងនាមមហាគ្រួសារខ្មែរតែមួយ»

ពលរដ្ឋខ្មែរនៅឯនាយសមុទ្រ ប្រកាសប្រឆាំងដាច់ខាត ជនណាដែលប៉ុនប៉ងបង្កបញ្ហាក្នុងកម្មវិធីក្បួនព្យុះហយាត្រា របស់លោក ហ៊ុន ម៉ាណែត នៅលើទឹកដីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក(ភ្នំពេញ)៖ នៅទីបំផុតពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីសេរីភាព នៃលទ្ធិប្រជាធិបេតយ្យរបស់សហរដ្ឋអាមេរិក ជាច្រើននាក់បានចេញមកស្រែកគាំទ្រយ៉ាងពេញទំហឹង ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត មកកាន់ទឹកដីសហរដ្ឋអាមេរិក និងបានប្រកាសប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយមមួយចំនួន ដែលមានបំណងចង់រារាំង និងបង្កបញ្ហានានាដល់វត្តមានកូនប្រុសច្បង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅកម្មវិធីក្បួនព្យុះហយាត្រា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ខាងមុនេះ នៅលើទឹកដីនៃទីក្រុង ឡុងប៊ិច សហរដ្ឋអាមេរិក។http://www.freshnewsasia.com/index.php/en/20729-2016-03-25-02-56-17.html

Posted by Fresh News on Thursday, March 24, 2016