(ភ្នំពេញ)៖ ឃ្លីបវីដេអូ និងរូបថតជាច្រើនសន្លឹក បង្ហាញពីសកម្មភាពរថយន្តប្រភេទយីឌុបធុនធំអស់លេខមួយគ្រឿង ចតច្រង៉ាងៗកាត់ទទឹងបាំងផ្លូវជាតិលេខ៦A នៅតំបន់ព្រែកលៀប ខណ្ឌជ្រោយចង្វារ អស់ចំណែកផ្លូវឯកទិសម្ខាង ត្រូវបានអ្នកដំណើរឃើញថតបង្ហោះធ្វើការរិះគន់យ៉ាងខ្លាំង ដោយម្នាក់ៗហួសចិត្តមិនគួរណាអ្នកបើកបរក៏ដូចផ្ទះលក់គ្រឿងសំណង់ខាងលើនេះ អន់ចរិតហ៊ានធ្វើដូច្នេះ មិនចេះខ្មាសគេសោះ។

រថយន្តយីឌុបដែលចតកាត់ទទឹងផ្លូវ បិទជិតផ្លូវឯកទិសដើម្បីទម្លាក់ស៊ីម៉ង់ត៍ដាក់ដេប៉ូខាងលើនេះ ពាក់ស្លាកលេខ តាកែវ 3A-2133 មានបិទឡូហ្គោ កងដឹកជញ្ជូន ឆ.ន រីឯម្ចាស់ដេប៉ូលក់គ្រឿងសំណង់ដែលទិញស៊ីម៉ង់ត៍យកមកលក់នេះមានឈ្មោះ ច័ន្ទ ណាវ័យ មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ។ ក្នុងនោះក្រោយចតបិទផ្លូវធ្វើអោយកកស្ទះដល់អ្នកដំណើរច្រើនម៉ោងរួចមក គេក៏បានឃើញនគរបាលចរាចរណ៍ចុះទៅអន្តរាគមន៍ផងដែរ តែមិនដឹងមានចំណាត់ការយ៉ាងណានោះទេ ទៅលើអ្នកបើកបរជម្លើយខាងលើនេះ។

អ្នកឃើញហេតុការណ៍បាននាំគ្នារិះគន់ថា កោតតែអ្នកបើកបរ និងម្ចាស់ផ្ទះលក់គ្រឿងសំណង់ធ្វើអញ្ចឹងទៅរួច! អត់ចេះខ្មាសគេសោះ រកស៊ីប៉ុណ្ណឹងដែរ! ហេតុអ្វីមិនចតស្របបណ្ដោយផ្លូវចាំឲ្យកម្មករលើកចុះទៅ ឬមួយខ្លាចកម្មករហត់ ខាតថ្លៃឈ្នួល? ៕

ខាងក្រោមនេះជារូបថត និងឃ្លីបវីដេអូសកម្មភាពរថយន្តដឹកស៊ីម៉ង់ត៍ ចតទទឹងង៉ាងបិទផ្លូវជាតិលេខ៦A បង្កការរិះគន់ពីអ្នកធ្វើដំណើរ និងអ្នកឃើញហេតុការណ៍៖

រថយន្តយីឌុបចតទទឹងបាំងផ្លូវជិត ឲ្យកម្មករទម្លាក់ស៊ីម៉ង់ត៍ដាក់ដេប...

រថយន្តយីឌុបចតទទឹងបាំងផ្លូវជិត ឲ្យកម្មករទម្លាក់ស៊ីម៉ង់ត៍ដាក់ដេប៉ូនៅព្រែកលៀប បង្កការរិះគន់ផ្អើល Facebook(ភ្នំពេញ)៖ ឃ្លីបវីដេអូ និងរូបថតជាច្រើនសន្លឹក បង្ហាញពីសកម្មភាពរថយន្តប្រភេទយីឌុបធុនធំអស់លេខមួយគ្រឿង ចតច្រង៉ាងៗកាត់ទទឹងបាំងផ្លូវជាតិលេខ៦A នៅតំបន់ព្រែកលៀប ខណ្ឌជ្រោយចង្វារ អស់ចំណែកផ្លូវឯកទិសម្ខាង ត្រូវបានអ្នកដំណើរឃើញថតបង្ហោះធ្វើការរិះគន់យ៉ាងខ្លាំង ដោយម្នាក់ៗហួសចិត្តមិនគួរណាអ្នកបើកបរក៏ដូចផ្ទះលក់គ្រឿងសំណង់ខាងលើនេះ អន់ចរិតហ៊ានធ្វើដូច្នេះ មិនចេះខ្មាសគេសោះ។http://www.freshnewsasia.com/index.php/en/20712-2016-03-24-11-56-14.html

Posted by Fresh News on Thursday, March 24, 2016