(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីសម្រេចផ្អាកអាជីវកម្មក្នុងផ្សារកំពង់ត្រាច ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ជាបណ្ដោះអាសន្ន រយៈពេល១សប្ដាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់កូវីដ១៩ ក្រោយរកឃើញប្រជាពលរដ្ឋ និងអាជីវករ បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពត៖