(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១២៥នាក់ ក្នុងនោះជាពលករមកពីប្រទេសថៃ ចំនួន៣៨នាក់ ជាសះស្បើយចំនួន១៣៩នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងស្លាប់ចំនួន៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន។

សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺចំនួន ២,៩៤២នាក់ ព្យាបាលជាសះស្បើយចំនួន ១,៧៥៣នាក់ ស្លាប់ចំនួន ៣៣នាក់ និងកំពុងព្យាបាលចំនួន១,១៥៦ នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖