(កម្ពុជា-ចិន)៖ កម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» តាមរយៈប្រព័ន្ធ Zoom ក្នុងទម្រង់កូនកាត់ ដែលរៀបចំតាមអនឡាញ (នៅកម្ពុជា) និងរៀបចំផ្ទាល់ (នៅចិន)។

កម្មវិធីនេះ សហការរៀបចំដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាល នៃ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។

វេទិការនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី, លោកសាស្ត្រាចារ្យបណ្ឌិត សៀ ហ្វ៊ូចាន់ (XIE Fuzhan) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងជាប្រធានគណៈ កម្មាធិការនាយកនៃធនាគារខួរក្បាលជាន់ខ្ពស់ជាតិ នៃបណ្ឌិត្យស ភាវិទ្យាសាស្ត្រសង្គមចិន, លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

កម្មវិធីនេះក៏មានការចូលរួមពី លោក ហ៊័ង គុនមីង (Huang Kunming) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន និងជាប្រធានគណៈឃោសនានៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន, លោកសាស្ត្រាចារ្យបណ្ឌិត វ៉ាង លីងហ្គួយ (WANG Linggui) អនុប្រធានបណ្ឌិត្យស ភាវិទ្យាសាស្ត្រសង្គមចិន និងជាអនុប្រធានគណៈកម្មាធិការនាយកធនាគារខួរក្បាលជាន់ខ្ពស់ជាតិ នៃបណ្ឌិត្យស ភាវិទ្យាសាស្ត្រសង្គមចិន ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធរបស់ប្រទេសទាំង២ យ៉ាងច្រើនផងដែរ៕