(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៦០នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងមានអ្នកជាសះស្បើយចំនួន ៥៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែកក្កដានេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដានេះ ខេត្តស្វាយរៀងបានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,៦៣៨នាក់ បានព្យាបាលជាសះស្បើយចំនួន ៣,៧៧៧នាក់ កំពុងសម្រាកព្យាបាលចំនួន ៧៤៥នាក់ទៀត និងស្លាប់បាត់បង់ជីវិត ៧៨នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង៖