(ភ្នំពេញ)៖ ក្រុមប្រឹក្សាវប្បធម៌អាស៉ី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានទទួលអំណោយបរិច្ចាគ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ហើយពិធីប្រគល់ និងទទួលបានធ្វើឡើងក្រោមអធិបតីភាព តំណាងរាស្រ្ត សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៉ី។

អំណោយបរិច្ចាគ នេះរួមមាន ម៉ាស់ (KR94 Mask) របាំងមុខ (Face Shield) ស្បែកជើងការពាររោគ (Quarantine Shoes) ស្រោមដៃការពាររោគ ខោអាវការពាររោគ (Lable D Protective Clothing) វ៉ែនតាការពារភ្នែក (Quarantine Goggles) និង ឱសថមួយចំនួន។

តំណាងរាស្រ្ត សួស យ៉ារ៉ា បានបញ្ជាក់ថា នឹងបែងចែក ឱសថ សម្ភារ និងបរិក្ខារពេទ្យទាំងនេះជូនទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងមន្ទីរពេទ្យនានានៅក្នុងខេត្តព្រះវិហារ។

គួរបញ្ជាក់ផងដែរថា កន្លងមក គិតចាប់ពីឆ្នាំ ២០១៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ បានមកព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅកម្ពុជាជារៀងរាល់ឆ្នាំ ដោយព្យាបាលអ្នកជំងឺសរុបបានជាងមួយ ម៉ឺននាក់។ សកម្មភាពមនុស្សធម៌ និងការបរិច្ចាក ឱសថ សម្ភារ និងបរិក្ខារពេទ្យទាំងនេះបានឆ្លុះបង្ហាញពី កិច្ចសហប្រតិបត្តការល្អ និងមិត្តភាព ដ៏រឹងមាំយូរអង្វែង រវាងកម្ពុជា និងកូរ៉េ ជាពិសេសនៅ ក្នុងអំឡុងពេលវិបត្តិសកលកូវីដ-១៩ ដែលមិត្តកូរ៉េនៅតែបន្តជួយកម្ពុជាតាមរយៈក្រុម ប្រឹក្សាវប្បធម៌អាស៉ី៕