(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តទទួលសម្ភារបរិក្ខាពេទ្យពីសប្បុរសជន ក្នុងគោលបំណងចូលរួមដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

អំណោយដែលសប្បុរសជនបានប្រគល់ជូនរដ្ឋបាលខេត្ត មានដូចជា៖ ឧបករណ៍តេស្តរហ័ស (Rapid Test) ចំនួន ១,២៥០ឈុត និងថ្នាំពេទ្យចំនួន ៨០០ប្រអប់។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ឱ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងមមាញឹកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ៕