(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសារទ ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះក្រុមហ៊ុន ខេ (ខេមបូឌា) បានបង្កើតនូវកម្មវិធីផ្តល់ជូន ដ៏ពិសេសដល់អតិថិជនរបស់ខ្លួន ដែលបានជាវរថយន្ត ISUZU D-max ឬ ISUZU mu-X
ស៊េរីថ្មី ម៉ូដែល ២០១៦ម៉ាស៊ីនម៉ាស៊ូត 2.5L និង ម៉ាស៊ីនម៉ាស៊ូត 3.0Lថ្មី កំលាំងសេសកើនដល់ 163ps  ខ្លាំងជាងមុនបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ ISUZU ចាប់ពីថ្ងៃនេះតទៅ ។

សំរាប់ការជាវរថយន្ត ISUZU D-max ឬ ISUZU mu-X ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ អតិថិជននឹងទទួលបានការផ្តល់ជូន យ៉ាងអស្ចារ្យសរុប ជាទឹកប្រាក់រហូតដល់ទៅ ៣,០០០ដុល្លារ (ទឹកប្រាក់ផ្តល់ជូនចំនួន ២,៥០០ដុល្លារ បន្ថែមជាមួយប្រេងម៉ាស៊ូត ៧៧៧លីត្រ) និងការធានាជូនពីរោងចក្រផ្ទាល់រយៈពេល៣ឆ្នាំ ឬ១០០,០០០ គីឡូម៉ែត្រ មិនដែលធ្លាប់មានពីមុនមក។

គួរបញ្ជាក់ផងដែរថារថយន្ត ISUZU D-max និង mu-X ម៉ូដែល ២០១៦ មានបំពាក់បន្ថែមលក្ខណៈពិសេសៗដូចជា៖

-  ប្រព័ន្ធបព្ឆោះនិងពន្លត់រថយន្ដ ដោយមិនបាច់ប្រើសោរ (Push Engine Start/Stop)
-  ប្រព័ន្ធសោរ Electronic Key បើកសោរដោយអូតូ (Smart Key)
-  ប្រព័ន្ធសោរសុវត្ថិភាពការពារការលួចចំលង (Immobilizer Key)
-  ប្រព័ន្ធ Audio (DVD Touch Screen, Bluetooth, USB , Memory Card)
-  ប្រព័ន្ធគ្រប់គ្រង Audio និងទទួលទូរស័ព្ទលើដៃចង្កូត (Steering control for Audio and Bluetooth)
-  ប្រព័ន្ធកពា្ចក់ទ្វារខាងមុខរបស់អ្នកបើកបរអូតូ ការពារការប៉ះទង្គិចនៅពេលបិទកពា្ចក់ (Jam Protection)
-  ទូរទស្សន៍សំរាប់មើលកំសាន្ដនៅខាងលើកៅអីជួរទីពីរ ដែលជាបច្ចេកវិទ្យានាំមុខគេរបស់ ISUZU mu-X
-  ប្រព័ន្ធពិនិត្យលើអេក្រង់ MID អាចបង្ហាញពីកំរិតស៊ីប្រេង របស់រថយន្ដនិងបង្ហាញ អោយអ្នកបើកបរដឹង បាន៥០០គីឡូម៉ែត្រ មុនដល់ពេលវេលាប្ដូរប្រេងម៉ាស៊ីន។
-  ប្រព័ន្ធកាមេរ៉ាមើលក្រោយ Rear Camera និងប្រព័ន្ធសុវត្ថិភាពឲ្យសញ្ញាពេលរថយន្ដចូលចត (Rear Parking Sensor)

សូមប្រញាប់រួសរាន់ឡើងចំនួន និងពេលវេលាមានកំណត់ ។ សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន ខេ(ខេមបូឌា) ឥឡូវនេះដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ ទូរស័ព្ទ023 950 084/ 077 668 899/ 089 555 232 /096 382 1148៕