(​ប្រេ​ស៊ីល​)៖ ប្រទេសប្រេ​ស៊ីល​បាន​អះអាង​ថា មាន​៩០៧​ករណី នៃ​ទារក​កើត​មក​មាន​ក្បាល​តូច​ខុស​ពី​ធម្មតា និង​១៩៨​ទារក​ដែល​មាន​កំណើត​មិន​ប្រក្រតី និង​បាន​ស្លាប់​ចាប់តាំងពី​ការ​រាត្បា​ត​ពីវី​រ៉ុស Zika បាន​ចាប់ផ្តើម​ឡើង​នៅ​ខែតុលា​ឆ្នាំ​មុន នេះ​បើ​យោង​តាម​សារព័ត៌មាន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៦​នេះ​។​

​ក្រុម​មន្ត្រី​សុខាភិបាល បាន​នឹង​កំពុង​ធ្វើកា​រលើ ៤,២៩៣​ករណី​សង្ស័យ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​ប្រេ​ស៊ីល បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រេ​ស៊ីល បានឲ្យដឹងថា ការកើនឡើង​នៃ​ទារក​កើត​មក​មាន​ក្បាល​តូច​ខុសពី​ធម្មតា គឺ​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទុះឡើង​នៃ​វី​រ៉ុស Zika ដែល​ចម្លង​ដោយ​សត្វ​មូស​នេះ ជាមួយនឹង​មនុស្ស​ប្រមាណ ១,៥​លាន​នាក់ បាន​រង​ការប៉ះពាល់​។​

​អង្គការ​សុខភាព​ពិ​ភ​លោក បាន​នឹង​កំពុង​សិក្សា​ពី​ការ​អាច​កើតមានឡើង​នៃ​ទំនាក់ទំនង និង​បាន​ដាក់​ការ​រាតត្បាត​ពី​វី​រ៉ុស Zika គឺជា​គ្រោះអាសន្ន​សុខភាព​អន្តរជាតិ​។ ជាទូទៅ​ប្រេ​ស៊ីល​បាន​រាយការណ៍​ថា មាន​១៥០​ករណី​នៃ​ទារក​កើត​មក​មាន​ក្បាល​តូច​ខុសពី​ធម្មតា បាន​កើតឡើង​ក្នុង​មួយឆ្នាំ​។ កំណើត​ដែល​មិន​ប្រក្រតី​នេះ ក៏​មាន​ការចូលរួម​ពី​ស្ត្រី​ជា​ម្តាយ ដែល​មាន​រោគ​ស្វាយ​, កញ្ជ្រិល ឬក៏​ប៉ារ៉ាស៊ីត នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​៕