(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការបើកដំណើរការឡើងវិញចំពោះផ្សារកណ្ដាល មានទីតាំងស្ថិតនៅសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះផ្សារកណ្ដាល មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែង»

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់គោលការណ៍ និងការណែនាំមួយចំនួនផងដែរ ចំពោះគណៈកម្មការផ្សារ អាជីវកម្ម និងភ្ញៀវដែលត្រូវចេញចូលផ្សារមួយនេះ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជាថ្មី នៃជំងឺកូវីដ១៩។

សូមជម្រាបថា ផ្សារកណ្ដាល ត្រូវបានបិទមួយរយៈនាពេលកន្លងទៅ បន្ទាប់ពីរកឃើញមានអាជីវករមួយចំនួនវិជ្ជមានជំងឺកូវីដ១៩។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖