(ភ្នំពេញ)៖​ នៅរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនចំពោះលោក Charles Michel នាយករដ្ឋមន្រ្តី Belgium ចំពោះការស្លាប់ប្រជាពលរដ្ឋស្លូតត្រង់ នៅក្នុងការវាយប្រហារ ភេរវកម្ម ចំនួន២កន្លែងនៅថ្ងៃម្សិលមិញនេះ។ នៅអាកាសយានដ្ឋាន Zaventem និងស្ថានីយ៍រថភ្លើង​ Maelbeek ស្ថិតនៅក្នុងទឹក្រុង ព្រុយសែល។

នៅលិខិតជាភាសាអង់គ្លេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសរសរបញ្ជាក់ថា៖​ «ក្នុងឨកាសដ៏ក្រៀមក្រំនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា​ សូមចូលរួមរំលែកទុក្ខចំពោះឯកឧត្តម និងក្រុមគ្រួសារជនរងគ្រោះ ចំពោះការបាត់បង់អាយុជីវិត»៕