(ពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចជំនាញខេត្តពោធិ៍សាត់ បានចុះស្រាវជ្រាវតាមចាប់មុខសញ្ញាលួចរថយន្ត និងកាច់កម៉ូតូ ទូទាំងប្រទេស បានរត់គេចខ្លួនពីខេត្តកំពត មកសម្ងំនៅខេត្តពោធិ៍សាត់ម្នាក់ ជាមួយសង្សាម្នាក់ផងដែរ។

បើតាមរបាយកាណ៍សមត្ថកិច្ចបានឱ្យដឹងថា មុខសញ្ញាបានប្រើប្រាស់រថយន្តម៉ាកកាមរីឆ្លាមស៊េរី២០០១ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភព ២Y០៦២១ នៅហ្នឹងផ្ទះសំណាក់អង្គរមាស់ ស្ថិតនៅភូមិពោធិ៍តាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

របាយការណ៍ដដែល បានបញ្ជាក់ថាកម្លាំងបានត្រៀមស្ទាក់នៅពេលមុខសញ្ញាចេញពីបន្ទប់ផ្ទះសំណាក់ ទៅថយរថយន្ត ត្រូវបានកម្លាំងចាប់ឃាត់ខ្លួនមុខសញ្ញាបាន និងសង្សាវានៅវេលាម៉ោង១២៖ ៤៥នាទីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដកហូតរថយន្ត១គ្រឿង កាមរីឆ្លាម ស៊េរី ២០០១។

ជសង្ស័យមានឈ្មោះ អ៊ុន សុខហន ឬឈ្មោះ ម៉ៅ ធី (មានសៀវភៅពិនិត្យសុខភាព បើកថ្នាំផ្ទុកមេរោគអេត) ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល) និទី២៖ ឈ្មោះ ណយ នី អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំខ្វាវស្រុកសំរោងខេត្តតាកែវ (ជាសង្សា)។

វត្ថុតាងរួមានរថយន្តកាមរីឆ្លាមស៊េរី ២០០១ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភព២Y០៦២១, ក្រដាស ២០ដុល្លារ ១សន្លឹក) លុយដុល្លារ ចំនួន ៥,៦០០ដុល្លារ, លុយខ្មែរចំនួន ៤៣ម៉ឺនរៀល, ទូរស័ព្ទ ៣គ្រឿងម៉ាក OPPO ចំនួន ២គ្រឿង ចុចពិល១គ្រឿង។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានធ្វើកំណត់ហេតុប្រគល់ ទទួលជនសង្ស័យ និងវត្ថុតាងឱ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកំពត៕