(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយអំពី ការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទAstraZeneca ចំនួន១លានដូស ជូនដល់ប្រទេសកម្ពុជា ដែលជំហានដំបូងបានមកដល់នាយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួនជាង៣៣ម៉ឺនដូស ហើយវ៉ាក់សាំងសេសសល់ នឹងបញ្ជូនមកជាបន្តបន្ទាប់ នៅប៉ុន្មានសប្តាហ៍ខាងមុខ។

តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ស្ថានទូតជប៉ុនបានបញ្ជាក់ថា ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះត្រូវបានធ្វើឡើងដោយផ្អែកលើចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ប្រទេសកម្ពុជា និងស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ មុននឹងធ្វើការប្រគល់ទទួលវ៉ាក់សាំង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន និងបានប្រគល់លិខិតពី លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។

វ៉ាក់សាំង Astra Zeneca ទាំងនេះ ត្រូវបានបានដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់ របស់អង្គការសុខភាពពិភពលោក (WHO EUL) និងត្រូវបានផលិតនៅប្រទេសជប៉ុន បានមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះ ដោយតបស្នងចំពោះ ភាពជាដៃគូសហការរបស់ជប៉ុនជាមួយ COVAX Facility និងដៃគូសំខាន់ក្នុងប្រទេសគឺយូនីសេហ្វ (UNICEF) និងអង្គការសុខភាពពិភពលោក (WHO) ។ ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីក្នុងកំឡុងពេលបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងការ ពង្រឹងប្រព័ន្ធសុខាភិបាល និងការកែលម្អការថែទាំវេជ្ជសាស្ត្រពិតជាមានភាពចាំបាច់ណាស់។

ក្នុងឱកាសនៃ កិច្ចប្រជុំកំពូល COVAX AMC ដែលបានធ្វើឡើងក្នុងខែមិថុនា រដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់ជំនួយ ៨០០ លានដុល្លារបន្ថែមទៀត ដូច្នេះជំនួយសរុបរបស់ជប៉ុនដល់ COVAX Facility មានចំនួន ១ពាន់លានដុល្លារ។ ការផ្ដល់វ៉ាក់សាំងលើកនេះដូចដែលបានលើកឡើងខាងលើ គឺជាចំនួនបន្ថែម ដែលមិនរាប់បញ្ចូលក្នុងកិច្ចសន្យាខាងលើ។ មកទល់ពេលនេះ ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ រ ដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយស្មើនិងប្រមាណច្រើនជាង ៥០ លានដុល្លារអាមេរិកដល់កម្ពុជា។

ស្ថានទូតបានបញ្ជាក់បន្ថែមថា ជំនួយនេះ រួមមាន ការផ្ដល់ឧបករណ៍បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រវិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំ ដែនដោយមានការគាំទ្រពីអង្គការអន្តរជាតិនានា និងការផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ដើម្បីរក្សាទុកនិងដឹកជញ្ជូនវ៉ាក់ សាំងកូវីដ១៩ ឱ្យបានត្រឹមត្រូវ ដែលមានការគាំទ្រពីដៃគូរបស់យើងគឺ យូនីសេហ្វ (UNICEF) និងចៃកា (JICA) ។

រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារវីដ១៩ និងសម្រាប់ពង្រឹងប្រព័ន្ធសុ ខាភិបាល។ ប្រទេសជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់នូវឧបករណ៍ បរិក្ខារចាំបាច់។ យើងសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះ នឹងអាចជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីដ១៩ ក៏ដូចជាអាចបន្ធូរបន្ថយក្តីកង្វល់មួយចំនួនរបស់ប្រជា ជនកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការរបស់ស្ថានទូតជប៉ុន៖